លក្ខខណ្ឌនិងបទបញ្ញាត្តិ:

ការប្រើប្រាស់អ៊ីម៉ែល

រាល់មាតិកាទាំងអស់គឺជាទ្រព្យសម្បត្តិរបស់ Impact Hub Phnom Penh។ រាល់ការចែករំលែកទៅកាន់ភាគីទីបី ត្រូវមានការអនុញ្ញាតពីImpact Hub Phnom Penh។

តើយើងប្រើប្រាស់ព័ត៌មានរបស់អ្នកសម្រាប់អ្វីខ្លះ?

ព័ត៌មានអ្នកប្រើប្រាស់អាចត្រូវបានចែករំលែកជាមួយដៃគូភាគីទីបីក្នុងកម្រិតចាំបាច់ដើម្បីផ្តល់និងកែលម្អសេវាកម្មគេហទំព័រឬទំនាក់ទំនងផ្សេងទៀតទៅកាន់អ្នកប្រើប្រាស់។
ភាគីទីបីណាមួយដែលទទួលព័ត៌មានអ្នកប្រើប្រាស់សម្រាប់គោលបំណងនេះត្រូវហាមឃាត់មិនឱ្យប្រើប្រាស់ឬចែករំលែកព័ត៌មានរបស់អ្នកប្រើប្រាស់ក្នុងគោលបំណងផ្សេងទៀតក្រៅពីការផ្តល់សេវាកម្មដល់អ្នកប្រើប្រាស់ឡើយ។

យើងក៏អាចផ្តល់ព័ត៌មានរបស់អ្នកដល់ភាគីទីបីក្នុងកាលៈទេសៈដែលយើងជឿវាចាំបាច់ឬសមស្របដើម្បីបំពេញតាមច្បាប់, បទបញ្ជា, នីតិវិធីច្បាប់ឬសំណើរបស់រដ្ឋាភិបាល ដើម្បីបង្ការឬដោះស្រាយការក្លែងបន្លំបញ្ហាសន្តិសុខឬបញ្ហាបច្ចេកទេស ឬការពារសិទ្ធិទ្រព្យសម្បត្តិឬសុវត្ថិភាពសម្រាប់ស្ថាប័ន,អ្នកប្រើប្រាស់ឬអ្នកដទៃ។

អាសយដ្ឋានអ៊ុីម៉ែលដែលអ្នកផ្តល់អាចត្រូវបានប្រើដើម្បីផ្ញើព័ត៌មាន ឆ្លើយតបទៅនឹងសំណួរនិង / ឬសំណើឬសំណួរផ្សេងៗ។

ការប្រើប្រាស់នៅលើវេបសាយរបស់យើងអាចត្រូវបានតាមដានសម្រាប់ការវាយតម្លៃដើម្បីកែលម្អគុណភាពប្រើប្រាស់ និងកិច្ចពាក់ព័ន្ធនៃមាតិកា។

ការភ្ជាប់ទៅកាន់គេហទំព័ររបស់ភាគីទីបី

យើងអាចផ្តល់នូវតំណទៅវេបសាយភាគីទីបី ដែលផ្តល់ភាពងាយស្រួលទៅកាន់អ្នកប្រើប្រាស់នៃ impacthubphnompenh.online ។
impacthubphnompenh.online
មិនគ្រប់គ្រងវេបសាយរបស់ភាគីទីបីនិងមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃវិបសាយពាក់ព័ន្ធណាមួយទៅវេបសាយភាគីទីបីឬតំណណាមួយដែលពាក់ព័ន្ធនឹងគេហទំព័រ។ យើងមិនទទួលខុសត្រូវចំពោះការអនុវត្តសិទ្ធិឯកជនឬខ្លឹមសារនៃវេបសាយភាគីទីបីទេ។

សុវត្ថិភាព:

យើងព្យាយាមឱ្យបានល្អបំផុតដើម្បីរក្សាព័ត៌មានរបស់អ្នក តែគ្មានអ្វីនៅលើអ៊ិនធរណេតសុវត្ថិភាព 100% នោះទេ។
ដូច្នេះអ្នកគួរតែប្រើការវិនិច្ឆ័យដ៏ល្អបំផុតរបស់អ្នកក្នុងការទាក់ទងនិងចូលរួមដោះស្រាយជាមួយពួកយើង។

ការផ្លាស់ប្តូរគោលនយោបាយ

គោលនយោបាយសិទ្ធិឯកជននេះអាចនឹងត្រូវបានកែប្រែតាមកាលៈទេសៈ។ រាល់ការផ្លាស់ប្តូរបែបនេះនឹងត្រូវបានបង្ហោះនៅលើទំព័រនេះ។ កាលបរិច្ឆេទមានប្រសិទ្ធិភាពនៃគោលនយោបាយនេះគឺថ្ងៃទី 18 ខែមករាឆ្នាំ 2019 ។

សារត្រូវបានផ្ញើទៅកាន់ក្រុមកាងារបានជោគជ័យ