អំពីយើង

យើងជឿជាក់ថាប្រទេសកម្ពុជានឹងកាន់តែមានយុត្តិធម៌និងនិរន្តរភាពតាមរយៈសហគ្រិនសង្គម។ ហេតុនេះហើយបានជា Impact Hub Phnom Penh​ ចូលរូមគាំទ្រដល់សហគ្រិនដែលមានឆន្ទៈនិងអ្នកចាប់ផ្ដើមអាជីវកម្មដែលចង់ធ្វើអោយពិភពលោកដែលពួកគេកំពុងរស់នៅឱ្យកាន់តែប្រសើរឡើង។ យើងជំរុញក្នុងការប្រើប្រាស់ចំណង់ចំណូលចិត្តរបស់បុគ្គលនីមួយៗ ក្នុងការបង្កើតឥទ្វិពលវិជ្ជមាន, បើកចំហក្នុងការបង្កើតដំណោះស្រាយប្រកបដោយគំនិតច្នៃប្រឌិត,​បណ្តុះបណ្តាលអាជីវកម្មដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមនិងបរិស្ថាន និងផ្សារភ្ជាប់សមាជិករបស់យើងទៅនឹងបណ្តាញដ៏ធំរបស់យើង។

3ឆ្នាំកន្លងមកនេះពួកយើងបានធ្វើការគាំទ្រអ្នកផ្លាស់ប្តូរវ័យក្មេងកម្ពុជាតាមរយៈកម្មវិធីបណ្តុះបណ្តាលសហគ្រិនរបស់យើង, ផ្សារភ្ជាប់គាត់ទៅកាន់អ្នកជំនាញ, ប្រភពចំណេះដឹង, ព័ត៌មាន និងសហគមន៍ដ៏ធំរបស់យើង​ ដែលនេះបានជួយពួកគាត់ក្នុងការចាប់ផ្តើមអាជីវកម្ម។ ជាក់ស្តែង មកដល់ពេលនេះយើងបានធ្វើការជាមួយសហគ្រិន 300 នាក់ហើយយើងសង្ឃឹមថាចំនួននេះនឹងកើនឡើងតាមរយៈកម្មវិធីសិក្សាអនឡាញរបស់យើង។

យើងយកខ្លឹមសារមេរៀនដែលយើងបានស្រាវជ្រាវ មកដាក់ក្នុងវេទិកាអនឡាញនេះ សម្រាប់សមាជិករបស់យើងនៅក្នុងទីក្រុងភ្នំពេញ​និងចែករំលែកបន្តទៅកាន់យុវជននៅទូទាំងប្រទេសកម្ពុជា។ គោលដៅរបស់យើងគឺបង្កើតបណ្តាញទូទាំងប្រទេសដែលនឹងអនុញ្ញាតឱ្យមនុស្សគ្រប់គ្នានៅទូទាំងប្រទេសគាំទ្រគ្នាទៅវិញទៅមកក្នុងការបង្កើតគម្រោងផ្សេងៗដែលចូលរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ហើយអ្វីដែលសំខាន់បំផុត គឺរួមគ្នាបង្កើតកម្ពុជាដែលប្រកបដោយយុត្តិធម៌និងនិរន្តរភាព។

អ្នកអាចស្វែងយល់បន្ថែមអំពីយើង,កម្មវិធីនិងព្រឹត្តិការណ៍នានានៅលើគេហទំព័ររបស់យើង: Phnompenh.impacthub.net

តាមដានព្រឹត្តិប័ត្រព័ត៌មានរបស់យើងនៅ ទីនេះ

សារត្រូវបានផ្ញើទៅកាន់ក្រុមកាងារបានជោគជ័យ